Mark 11

ការ​យាង​ចូល​ដ៏​មាន​ជ័យ​ជំនះ​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​

1ពេល​ពួកគេ​មកជិតដល់​ក្រុង​យេរូសាឡិមនៅត្រង់​ក្រុង​បេតផាសេនិង​ក្រុង​បេថានីក្បែរភ្នំ​ដើម​អូលីវ​ព្រះអង្គ​ក៏​ចាត់សិស្សព្រះអង្គពីរនាក់ 2ទាំងមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរទៅក្នុងភូមិ
«​ភូមិ​» ជា​ក្រុង​បេតផាសេ​ ឬ​ក្រុង​បេថានី​ (​សូម​មើល​ ១១:១​)​។​
នៅទល់មុខអ្នក​ពេល​ចូលទៅ​ដល់​ក្នុងភូមិភ្លាម​អ្នក​នឹង​ឃើញកូនលាមួយ​ក្បាល​ដែល​គេ​ចងទុកមិនទាន់​មាន​មនុស្សណាជិះនៅឡើយ​ចូរ​ស្រាយវាហើយដឹក​វា​មក
3ប្រសិនបើអ្នកណានិយាយ​មក​អ្នកថាហេតុអ្វីធ្វើដូច្នេះ? ​ចូរ​ប្រាប់​គេ​ថាព្រះអម្ចាស់ត្រូវការវាហើយ​ព្រះអង្គ​នឹង​បញ្ជូនវាមកទីនេះវិញភ្លាម» 4ពួកគេក៏ចេញទៅហើយ​បាន​ឃើញកូនលាមួយ​ក្បាល​ដែល​គេ​ចងទៅនឹងទ្វារនៅតាមផ្លូវរួច​ពួកគេ​ក៏ស្រាយវា 5អ្នកខ្លះឈរនៅទីនោះនិយាយ​ទៅ​ពួកគេថា៖ ​«អ្នក​ស្រាយកូនលានេះធ្វើអ្វី 6អ្នកទាំង​ពីរ​បាន​ឆ្លើយ​ទៅ​ពួកគេដូចដែល​ព្រះ​យេស៊ូ​បាន​ប្រាប់ហើយ​ពួកគេ​ក៏អនុញ្ញាត​ឲ្យ 7អ្នកទាំង​ពីរ​នោះ​ដឹកកូនលាមក​ព្រះ​យេស៊ូហើយ​បាន​ក្រាលអាវ​របស់​គេលើ​ខ្នង​វារួច​ព្រះអង្គ​ក៏អង្គុយលើ​កូនលា​នោះ 8មនុស្សជាច្រើន​បាន​ក្រាលអាវ​របស់​គេលើផ្លូវ​អ្នកខ្លះ​ទៀត​បាន​កាត់មែកឈើពីចម្ការ​មក​ក្រាល​លើ​ផ្លូវ​ដែរ 9អ្នកដើរ​នាំមុខនិងអ្នក​ដើរ​តាមក្រោយ​បាន​ស្រែក​ឡើង​ថា៖ ​«ហូសាណា
«​ហូសាណា​» មាន​ន័យ​ថា​ «​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង​»​។​ មាន​នៅ​ក្នុង ១១:១០​ ដែរ​។​
! ​សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ​ដែល​យាង​មកក្នុងនាមព្រះអម្ចាស់
10សូមថ្វាយ​ព្រះ​ពរ​ដល់​នគរ​ហ្លួង​ដាវីឌ​ជា​ឪពុក​របស់​យើង​ដែល​នឹង​មកដល់ហូសាណា! ​នៅ​ស្ថាន​ដ៏​ខ្ពស់បំផុត»។ 11ព្រះអង្គបាន​ចូលទៅក្នុង​ក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ​ពេល​មើលសព្វកន្លែងហើយ​ព្រះអង្គ​ក៏​ទៅ​ក្រុង​បេថានីជាមួយ​សាវក​ទាំង​ដប់ពីរ​ព្រោះ​ល្ងាច​ណាស់​ហើយ

ព្រះ​យេស៊ូ​​សំអាត​ព្រះ​វិ​ហារ​

12លុះថ្ងៃបន្ទាប់​ពេល​ពួកគេចាកចេញពី​ក្រុង​បេថានី​ព្រះអង្គ​ក៏​ឃ្លាន 13កាលបាន​ឃើញដើមល្វាមានស្លឹកពីចម្ងាយ​ព្រះអង្គ​ក៏​ទៅ​មើល​ក្រែងលោរកបាន​ផ្លែ​ខ្លះ​នៅលើ​ដើម​នោះតែ​ពេល​មកដល់​ព្រះអង្គ​ឃើញ​ថា​ក្រៅពីស្លឹកគ្មានអ្វីសោះព្រោះមិន​ទាន់​ដល់រដូវល្វា​នៅ​ឡើយ 14ព្រះអង្គមានបន្ទូល​ទៅ​ដើមល្វាថា៖ ​«ដរាបតទៅគ្មានអ្នកណាបរិភោគផ្លែ​របស់​ឯងទៀតទេ» ​ហើយ​ពួក​សិស្សព្រះអង្គ​ក៏​បាន​ស្ដាប់ឮដែរ 15ពួកគេមកដល់ក្រុងយេរូសាឡិមរួច​ក៏​ចូលទៅក្នុង​ព្រះ​វិហារព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្ស​កំពុង​លក់
«មនុស្ស​កំពុង​តែ​លក់​ដូរ​»​ ដើម្បី​ជា​ការងាយ​ស្រួល​សម្រាប់​អ្នក​ដែល​មក​ពី​ទី​ឆ្ងាយៗ​ គេ​បាន​លក់​សត្វ​ដែល​សម្រាប់​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​ក្នុង​ទីធ្លា​ព្រះវិហារ​តែ​ម្តង​។​
ដូរនៅក្នុង​ព្រះ​វិហារ​ព្រះអង្គ​ផ្ដួលតុ​ពួក​អ្នកដូរលុយ
«​ដូរ​​លុយ​»​ ជា​អ្នក​ដែល​រកស៊ី​ដូរ​លុយ​បរទេស​ជា​កាក់​ត្រឹម​ត្រូវ​ ដើម្បី​បង់​ពន្ធ​ព្រះវិហារ​ និង​ទិញ​សត្វ​សម្រាប់​ថ្វាយ​យញ្ញ​បូជា​។​
និងកៅអី​ពួក​អ្នកលក់​សត្វ​ព្រាប
16ហើយព្រះអង្គ​មិនអនុញ្ញាតឲ្យអ្នកណាម្នាក់សែងទំនិញ
«​អ្នក​ណា​ម្នាក់​សែង​ទំនិញ​»​ មនុស្ស​ជា​ច្រើន​ប្រើ​ទីធ្លា​ព្រះ​វិហារ​ជា​ផ្លូវ​កាត់​រវាង​ទី​ក្រុង​ និង​ភ្នំ​ដើម​អូលីវ​។​
ឆ្លងកាត់​ព្រះ​វិហារទេ
17ទាំងមានបន្ទូលបង្រៀនពួកគេថា៖ ​«តើ​គ្មានសេចក្ដីចែង​ទុក​ទេឬអីថាដំណាក់​របស់​យើង​ត្រូវ​ហៅថាដំណាក់​សម្រាប់​ជនជាតិទាំងអស់អធិស្ឋាន? ​ប៉ុន្ដែអ្នករាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់នេះត្រលប់ជាសំបុកចោរ
«​សំបុក​ចោរ​» សូម​មើល​ យេរេ​ ៧:១១​។​
វិញ
«ដំណាក់របស់​​យើង...ទៅវិញ​» ព្រះជាម្ចាស់ជាអ្នកមានបន្ទូល សូមមើល អេសា ៥៦:៧។
»
18កាលសម្ដេចសង្ឃនិងគ្រូវិន័យ​បាន​ដូច្នេះ​ពួកគេ​ក៏រកមធ្យោបាយសម្លាប់ព្រះអង្គតែ​ពួកគេ​ខ្លាចព្រោះបណ្ដាជនទាំងអស់​កំពុងតែ​នឹកអស្ចារ្យក្នុងចិត្ដអំពីសេចក្ដីបង្រៀន​របស់​ព្រះអង្គ 19ហើយនៅល្ងាច​នោះ​ព្រះអង្គ
«​ព្រះអង្គ​» ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «ព្រះអង្គ​ និង​ពួក​សិស្ស​»​។​
​បាន​ចាកចេញទៅក្រៅក្រុង

ដើម​ល្វា​ក្រៀម​ស្វិត​

20លុះព្រលឹមឡើង​កាល​ពួកគេ​ទៅ​ជិត​ដើមល្វា​ក៏​ឃើញ​វា​ក្រៀមស្វិតរហូតដល់ឫស 21កាលលោក​ពេត្រុសនឹកចាំក៏ទូលព្រះអង្គថា៖ ​«លោក​គ្រូមើលចុះដើមល្វាដែល​លោក​ដាក់បណ្ដាសានោះក្រៀមស្វិតទៅហើយ» 22ព្រះយេស៊ូមានបន្ទូលតប​ទៅ​ពួកគេថា៖ ​«ចូរ​មានជំនឿ​លើ​ព្រះជាម្ចាស់ចុះ
«​ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ប្រសិន​បើ​អ្នក​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​»​ ឬ​ «​តើ​អ្នក​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​?​»​។​
23ខ្ញុំប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថាអ្នកណាក៏ដោយ​ដែល​និយាយ​ទៅ​ភ្នំនេះថា​ចូរ​រើហើយធ្លាក់ទៅក្នុងសមុទ្រទៅដោយគ្មានចិត្ដសង្ស័យតែជឿថាអ្វី​ដែល​គាត់​និយាយ​នឹង​កើតឡើង​មែន​នោះ​នឹង​បាន​សម្រេច​ដល់​គាត់ 24ដូច្នេះខ្ញុំ​ប្រាប់អ្នករាល់គ្នាថាអ្វីៗដែល​អ្នករាល់គ្នា​អធិស្ឋានសុំ​ទាំង​ជឿថា​នឹង​ទទួលបាន​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា 25ហើយពេល​អ្នករាល់គ្នា​ឈរអធិស្ឋានប្រសិនបើ​អ្នករាល់គ្នា​មានអ្វីមួយទាស់នឹងអ្នកណាម្នាក់​ចូរ​លើកលែងទោស​ឲ្យ​គាត់​ដើម្បី​ឲ្យ​ព្រះ​វរ​បិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោស​ចំពោះ​កំហុស​របស់​អ្នករាល់គ្នាដែរ 26[ប៉ុន្ដែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គាត់​ទេ​នោះ​ព្រះ​វរ​បិតា​ក៏​មិន​លើកលែង​ចំពោះ​កំហុស​របស់​អ្នករាល់គ្នា​ដែរ
[ប៉ុន្ដែ​ប្រសិន...​អ្នករាល់គ្នា​ដែរ] ឯកសារដើមខ្លះពុំមាន ខ២៦ នេះទេ។
» ​]។

គេ​ចោទ​សួរ​អំពី​សិទ្ធិ​អំណាច​របស់​ព្រះ​យេស៊ូ​​

27រួច​ពួកគេ​ក៏មក​ក្រុង​យេរូសាឡិមម្ដងទៀតហើយ​ពេល​ដែល​ព្រះអង្គ​កំពុង​ដើរក្នុង​ព្រះ​វិហារ​ពួក​សម្ដេចសង្ឃ​ពួក​គ្រូវិន័យនិង​ពួក​ចាស់ទុំ​បាន​ដើរ​សំដៅ​មកព្រះអង្គ 28ហើយពួកគេ​សួរព្រះអង្គថា៖ ​«តើ​អ្នកធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី? ​តើ​នរណាឲ្យសិទ្ធិអំណាចអ្នកធ្វើ​ការ​ទាំងនេះ 29ព្រះយេស៊ូមានបន្ទូល​ទៅ​គេថា៖ ​«ខ្ញុំ​នឹង​សួរ​ពួក​លោកមួយសំណួរ​ដែរ​សូម​ពួក​លោក​ឆ្លើយ​នឹង​ខ្ញុំនោះ​ខ្ញុំ​នឹង​ប្រាប់​ពួក​លោកថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះដោយសិទ្ធិអំណាចអ្វី 30តើពិធីជ្រមុជ​របស់​លោក​យ៉ូហាន
«​លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះ​យេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ១១:៣១-៣២​ ដែរ​។​
មកពីស្ថានសួគ៌ឬក៏មកពីមនុស្ស? ​សូម​ឆ្លើយ​ប្រាប់​ខ្ញុំផង»
31ពួកគេក៏ពិគ្រោះគ្នាថា៖ ​«ប្រសិនបើ​យើង​ឆ្លើយថាមកពីស្ថានសួគ៌​នោះ​គាត់​នឹង​និយាយថាចុះហេតុអ្វីបានជា​ពួក​លោក​មិនជឿលោក​យ៉ូហាន? 32តើយើង​គួរ​និយាយថាមកពីមនុស្ស​ឬ?» ​(​ពួកគេ​ខ្លាច​ពួក​បណ្ដាជនព្រោះ​មនុស្ស​គ្រប់គ្នារាប់​លោក​យ៉ូហានថាជាអ្នកនាំព្រះបន្ទូលពិតប្រាកដ​) 33ដូច្នេះពួកគេ​ក៏ឆ្លើយ​ទៅ​ព្រះ​យេស៊ូថា៖ ​«យើងមិនដឹងទេ» ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ខ្ញុំក៏​មិន​ប្រាប់​ពួក​លោកដែរថា​ខ្ញុំ​ធ្វើ​ការ​ទាំងនេះដោយសារសិទ្ធិអំណាចអ្វី»។
Copyright information for KhmKCB